khmer eng
  • លោកជំទាវ កង សៅរ៍ធន អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំកំពង់ត្រាចខាងកើត និងឃុំប្រាសាទភ្នំខ្យង ព្រមទាំងចុះពិនិត្យមហាស្រះទឹកទន្លេនាម នៅឃុំចំប៉ី ខេត្តកំពត
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ កង សៅរ៍ធន សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបពិភាក្សាការងារ ដោយជំរុញនិងលើកទឹកចិត្តក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិ នៅស្រុកកំពង់ត្រាច ចំនួន២ឃុំ គឺឃុំកំពង់ត្រាចខាងកើត និងឃុំប្រាសាទភ្នំខ្យង អំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ (ចុះឈ្មោះថ្មី កែទិន្នន័យ និងជីវមាត្រ) ។ បន្ទាប់មក លោកជំទាវ បានអញ្ជើញបន្តចុះពិនិត្យការជីកស្តារមហាស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ដោយបច្ចុប្បន្នកំពុងជីក១ចំហៀង បានប្រមាណជា៨៥%។ សូមបញ្ជាក់ថា មហាស្រះទឹកទន្លេនាមនេះ មានប្រវែង បណ្តោយ២១០ម៉ែត្រ ទទឹង១៨០ម៉ែត្រ និងជម្រៅ៤ម៉ែត្រ។

    ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក